Cambodian Students Association at KKU

សមាគមនិស្សិតខ្មែរសាកលវិទ្យាល័យខនកែន ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ដោយមានគោលបំណង បេសកកម្ម និងទស្សនៈវិស័យ ដូចខាងក្រោម៖

គោលបំណង
- សម្របសម្រួល និងប្រមូលផ្តុំនិស្សិតកម្ពុជាទាំងអស់ឱ្យមានឯកភាព មានសម្លេងតែមួយ ក្នុងការសម្រេច ដើម្បីចូលរួមសកម្មភាពផ្សេងៗរបស់សាកលវិទ្យាល័យ។
- បង្កើនទំនុកចិត្ត និងទំនាក់ទំនងល្អ ជាមួយបណ្តាសមាគមនិស្សិតបរទេសទាំងអស់ ក្នុងសាកលវិទ្យាល័យ។

បេសកកម្ម
- ប្រមូល និងផ្តល់ព័ត៌មាន ស្តីពីអាហារូបករណ៏ពីសាកលវិទ្យាល័យ ទៅនិស្សិតនៅប្រទេសកម្ពុជា តាមមធ្យោបាយដែលអាចធ្វើទៅបាន។
- សម្របសម្រួលដល់ដំណើរការ ការសិក្សារបស់និស្សិត និងការងារ ពាក់ព័ន្ធនឹងសាកលវិទ្យាល័យ។
- រឹតចំណងសាមគ្គីភាព ភាតរភាពជាមួយបណ្តាសមាគមនិស្សិតទាំងអស់ ក្នុងសាកលវិទ្យាល័យ។
- ផ្សព្វផ្សាយនូវវប្បធម៌ជាតិ តាមរយៈការប្រារព្ធពិធីបុណ្យប្រពៃណីជាតិ និងការសម្តែងសិល្បៈប្រពៃណីជាដើម។
- បង្ហាញ រក្សា និងការពារកិត្យានុភាពជាតិ តាមរយៈការរួមសាមគ្គីគ្នា សុជីធម៌នៃការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។

ទស្សនៈវិស័យ
- ជាសមាគមមួយ ដែលរក្សាបាននូវភាតរភាពរវាងនិស្សិតគ្រប់ជំនាន់។

វែបសាយរបស់សមាគម៖ http://csakku.blogspot.com/