Cambodia Clash Of Clans (CCC)

This group was created primarily to mobilize Cambodian CoC players to petition the game developers to add Cambodia flag into the game in the next update. There are many users who already requested the developers to do so, but their wish hasn't been fulfilled yet. it is partially because there is no concerted effort to make our voice heard. Do join us here, Cambodian clans, to get Cambodian flag flying in our villages. The more members, the stronger our voice.

In addition, our fellow players can share their game strategies and experiences in this group.
--------------
PS:
សួស្តីបងប្អូនមិត្តរួមក្រុមទាំងឡាយ!

ក្រុមCCCនេះត្រូវបានបង្កើតឡើង មិនមែនដើម្បីធ្វើជាសមរភូមិវាយប្រហារពាក្យសម្តី មើលងាយ ជេរប្រមាថគ្នានោះទេ ។

សូមរម្លឹកថា ក្នុងក្រុមនេះមានក្មេងៗមិនទាន់គ្រប់អាយុជាច្រើននាក់ ហើយបើសិនពួកគេមើលឃើញពាក្យអសុរសជេរប្រទេចគ្នាបែបនេះ វាមិនមែនជាគម្រូល្អសម្រាប់ពួកគេទេ ។ ផ្ទុយទៅវិញ ទាំងពួកគេ ក៏ដូចជាពួកយើងដែលជាមនុស្សធំពេញវ័យ ចូលរួមក្នុងក្រុមនេះដើម្បីទទួលនិងចែករម្លែកភាពសប្បាយរីករាយ និងបទពិសោធន៍ក្នុងការលេងហ្គេម ។ ដោយឡែក ក្មេងៗក៏ត្រូវមានសីលធម៌ល្អ ចេះដឹងខុសត្រូវ ស្គាល់ចាស់ទុំក្នុងពេលប្រាស្រ័យទាក់ទងគ្នាក្នុងក្រុមដែរ។ អាស្រ័យហេតុនេះ ដើម្បីរក្សានិរន្តរភាពក្រុម និងសេចក្តីថ្លៃថ្នូររបស់មិត្តរួមក្រុម យើងខ្ញុំសូមរក្សាសិទ្ធិ (១)លុបចោលនូវរាល់ការបង្ហោះខ្លឹមសារណាដែលផ្ទុយពីគោលដៅរបស់ក្រុមនេះ (២) បណ្តេញចេញពីក្រុមនូវរាល់សមាជិកណា មិនថាក្មេងឬចាស់ ដែលប្រើប្រាស់ ឬនៅតែបន្តប្រើប្រាស់ពាក្យអសុរស ជេរប្រមាថ សមាជិកដទៃទៀត ។

ជាចុងក្រោយ ខ្ញុំសូមស្នើរដល់បងប្អូនមិត្តរួមក្រុមទាំងអស់មេត្តាប្រើពាក្យសមរម្យចំពោះគ្នា ជៀសវាងដាច់ខាតនូវការជេរប្រមាថគ្នា ដោយមិនខ្វល់ថា ដើមហេតុនៃការជេរប្រមាថគ្នានោះជាអ្វីទេ សំខាន់សូមរក្សាភាពថ្លៃថ្នូរ«របស់ខ្លួន» ដូចពាក្យចាស់បុរាណថា «សម្តីសរជាតិ មាយាទសរត្រកូល»។ ម្យ៉ាងទៀត យើងសុទ្ធតែខ្មែរដូចគ្នាទេ ចាំបាច់អីប្រើសម្តីមិនល្អដាក់គ្នា??? ។

គួរមិនគួរ អធ្យាស្រ័យផង!

អភិបាលក្រុម